PKA-Sand_Exploitation-IEIA mailing list archives

Avatar

ជារួមអង្គប្រជុំបានសម្រចបានលទ្ធ [...]

by
Ing Henggech
- 01/12/2019 02:21:15

ជារួមអង្គប្រជុំបានសម្រចបានលទ្ធផលដូចខាងក្រោម៖
១. អង្គប្រជុំបានគាំទ្រគម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់
២. ស្នើសុំក្រុមហ៊ុនម្ចាស់គម្រោងពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល អំពីការរំកិលទីតាំងបូមខ្សាច់ត្រង់ចំណុចនិយាមការ A ទៅខាងក្រោមបន្ដិច (តាមមតិឯកឧត្តមអភិបាលរងខេត្តកណ្តាល)
៣. ក្រុមហ៊ុនត្រូវធ្វើការបូមខ្សាច់ចល័តគោរពទៅតាមបទដ្ឋានបច្ចេកទេសកំណត់ដោយស្ថាប័ន ជំនាញ និងត្រូវអនុវត្តផែនការអាជីវកម្មទៅតាមផែនការគ្រប់គ្រងបរិស្ថានដែលមាននៅក្នុងរបាយការណ៍ IESIA
៤. បារម្ភអំពីការបូមខ្សាច់ខុសទីតាំងដែលកំណត់ដោយអាជ្ញាប័ណ្ណ និងត្រូវផ្អាកសកម្មភាពអាជីវកម្មនៅក្នុងរដូវត្រីពងកូន

៥. ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាត្រូវបញ្ចូលមតិអង្គប្រជុំទៅក្នុងរបាយការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង