GSIC-Hot-Rolled-Bar-Steel mailing list archives

Avatar

សូមគោរពជូនបង សម្រាប់ការប្រជុំគ [...]

by
Kheng Kimly
- 06/19/2019 03:08:38

សូមគោរពជូនបង
សម្រាប់ការប្រជុំគម្រោងរោងចក្រស្លដែក ក្រោយពីបងវុធ ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សា លោកដាញ់សារី ប្រធានអង្គប្រជុំ បានឱ្យ ខាងតំណាងក្រុមហ៊ុនស្លដែក ធ្វើការបង្ហាញពីបច្ចេកទេសបន្ថែម តែពេលនេះ ខាងចិន និយាយមិនច្បាស់ រុញឱ្យគ្នាទៅមកពេលប្រជុំ ហើយ អ្នកបកប្រែ បករដិបរដុប គេរង់ចាំស្ដាប់ការបកស្រាយ តែចិនអត់ព្រមបកស្រាយ រហូតបងវុធសុំជួយបកស្រាយ តែប្រធានអង្គប្រជុំ ចង់ឱ្យខាងចិនជាអ្នកនិយាយ។ ខាងចិន នៅរញ៉ែរញ៉ែ និយាយភាសាចិនឮៗ មិនព្រមបកស្រាយ ប្រធាអង្គប្រជុំ គាត់ក៏ថាបើមិនច្បាស់ ចាំប្រជុំពេលក្រោយ គាត់ ចាំការបកស្រាយ ប្រហែល ជាង ២០ នាទី ទើបគាត់ដើរចេញបិទការប្រជុំ។ 

សូមអរគុណបង