CZG-SEZ-ESIA mailing list archives
Browse archives
Re: ប្រជុំថ្នាក់នាយកដ្ឋាន
byសម្រាប់ការប្រជុំនាយកដ្ឋាន គឺត្រូវបានលើកពេលប្រជុំជាថ្មី (លើកទី ៣) ទៅដើមខែក្រោយ
បញ្ហា គឺនៅត្រង់ ដំណើរការនៃលំនាំប្រព្រឹត្តិកម្មសំណល់រាវរបស់គម្រោង
ភាពខ្វះចន្លោះមានដូចជា៖
១. ឯកសារដែលមាននៅក្នុងរបាយការណ៍ មិនមានព័ត៌មានច្រើនគ្រប់គ្រាន់ (ដោយសារម្ចាស់គម្រោងមិនបានផ្តល់ឱ្យពួកយើង)
២. គម្រោងមានអ្នកវិស្វករ តែអ្នកបកប្រែគ្នាមិនសូវចេះភាសាចិន (បែបបច្ចេកទេស) ទើបធ្វើឱ្យការពន្យល់ស្តាប់មិនយល់
នៅក្នុងពេលប្រជុំ គឺគេស្នើសុំឱ្យម្ចាស់គម្រោង ពន្យល់ឱ្យបានលម្អិត (បើទោះបីមាននៅក្នុងសៀវភៅហើយក្តី) ប៉ុន្តែដោយសារារបកប្រែ ទើបធ្វើឱ្យគេមិនទុកចិត្ត។ លើសពីនេះ ខ្ញុំសង្កេតឃើញថា អ្នកបច្ចេកទេសចិន មានបច្ចេកទេសគ្រប់គ្រាន់ហើយ តែអ្នកបកប្រែខ្សោយ។ ជាដំណោះស្រាយ សម្រាប់ការប្រជុំលើកក្រោយគឺ៖
១. ត្រូវរៀបចំឯកសារជាភាសារខ្មែរជាមុនសិន (ឯកសារដែលចិនមាន)
២. ពន្យល់អ្នកបកប្រែឱ្យយល់ច្បាស់សិន ទើបអាចប្រជុំបាន ព្រោះខ្លាចពន្យល់គេមិនយល់
សូមអរគុណ