Company mailing list archives
Browse archives
សូមគោរពជូនគណៈគ្រប់គ្រង, សម្រាប [...]
byសូមគោរពជូនគណៈគ្រប់គ្រង,
សម្រាប់ការប្រជុំគម្រោងអគ្គិសនីធ្យូងថ្ម របស់ក្រុមហ៊ុនខនស៍ខេធីស៊ីមេន(ភ្នំពេញ)ឯក
នាងខ្ញុំសង្ខេបរួមនៃមតិយោបល់អង្គប្រជុំ
១. ក្រុមហ៊ុនត្រូវផែនការមេឱ្យបានច្បាស់លាស់
២. សំណាកគុណភាពដី(អាចប្រើសំណាកដីរបស់គម្រោងដីឥដ្ឋបាន)
៣.ការសិក្សាគុណភាពខ្យល់ ទី១ នៅទីតាំងគម្រោង(បំពង់ផ្សែង) ហើយសំណាកផ្សេងអាចយកគម្រោងរបស់រោងចក្រស៊ីម៉ងត៍ប្រើបាន ហើយការសិក្សាmodelingខ្យល់របស់គម្រោងរោងចក្រស៊ីម៉ងត៍ ក៏អាចយកមកប្រើសម្រាប់អគ្គិសនីធ្យូងថ្មនេះបានដែរ
៤. ការសិក្សាគុណភាពទឹកលើដី អាចយកគម្រោងរបស់រោងចក្រស៊ីម៉ងត៍ប្រើបាន
៥. គុណភាពទឹកក្រោមដី បើក្រុមហ៊ុនជីកអណ្ដូង ត្រូវយកសំណាកទឹកមួយនៅក្នុងទីតាំងគម្រោង(ទឹកអណ្ដូង) និងភូមិប្រជាជន ភាគខាងត្បូង ២គមពីទីតាំងគម្រោង។
៦. គម្រោងនេះ ផលិតអគ្គិសនី ៤០ម៉េហ្កាវ៉ាត់ ត្រូវរៀបចំជារបាយការណ៍ដំបូង បើធ្វើលើសពី៥០ មេហ្កាវ៉ាត ធ្វើពេញលេញវិញ
៧. ក្រុមហ៊ុនត្រូវកែសម្រួលមតិយោបល់ផ្សេងៗតាមយោបល់អង្គប្រជុំ ហើយត្រូវមានផែនការមេរបស់គម្រោងនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីអង្កប្រជុំងាយស្រួសវាយតម្លៃ និងរៀបចំលិខិតចុះសិក្សាជូន។
សូមអរគុណ