Company mailing list archives

Avatar

សូមគោរពជូនគណៈគ្រប់គ្រង, សម្រាប [...]

by
Kheng Kimly
- 04/27/2020 09:42:32

សូមគោរពជូនគណៈគ្រប់គ្រង,
សម្រាប់ការប្រជុំគម្រោងថ្មសំណង់របស់ក្រុមហ៊ុនខនស៍ខេធីស៊ីមេន(ភ្នំពេញ)ឯក
នាងខ្ញុំសង្ខេបរួមនៃមតិយោបល់អង្គប្រជុំ
១. ក្រុមហ៊ុនត្រូវបញ្ជាក់ផ្ទៃដីអាជីវកម្មឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ភាពងាយស្រួលពេលចេញលិខិតចុះសិក្សា
២.ការសិក្សាគុណភាពខ្យល់ គួរយក នៅទីតាំងការដ្ឋាន ១ និងទីតាំងយកសំណាកទី២ នៅប៉ែកខាងកើតឈៀងខាងជើងការដ្ឋាន និងទីតាំងទី៣ ប៉ែកខាងត្បូងនៃទីតាំងគម្រោង(យកភូមិដែលជិតជាងគេ)
 ៣. ការសិក្សាគុណភាពទឹកលើដី ក្រុមហ៊ុនត្រូវយកប៉ែកខាងលើខ្សែទឹកដែលហូរកាត់ទីតាំងគម្រោង ខាងក្រោមខ្សែទឹក និងខាងក្រោមខ្សែទឹក នៅប៉ែកខាងត្បូងឈៀងខាងលិចនៃទីតាំងគម្រោង។
៤. គុណភាពទឹកក្រោមដី យក២ទីតាំង ទីតាំងទី១ ភូមិប្រជាជន ខាងជើងឈៀងខាងកើតនៃទីតាំងគម្រោង និងទីតាំងទី២ ខាងត្បូងនៃទីតាំងគម្រោង
៦. ក្រុមហ៊ុនត្រូវកែសម្រួលមតិយោបល់ផ្សេងៗតាមយោបល់អង្គប្រជុំ។